ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ទោះអាជ្ញាធរព្រមានក្តីក៏បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មដដែល

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ជាច្រើនរយនាក់នៅតែបន្តប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីទៀតទោះអាជ្ញាធរព្រមានក្តី។ក្នុងគោលបំណង ដើម្បីទាមទារឱ្យភាគីខាងក្រុមហ៊ុនទទួលយកសហការីរបស់ពួកគេជាង៣០០នាក់ ត្រឡប់ចូលធ្វើការវិញ។

បុគ្គលិកកាស៊ីណូនេះបានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខមជ្ឈមណ្ឌលភ្នំពេញ នៅក្បែរក្រុមហ៊ុនណាហ្កាវើលដ៍តាំងពីថ្ងៃទី១៨ធ្នូ។ក្រុមអ្នកតវ៉ាបានចែកចាយលិខិតទាមទាររបស់ពួកគេដែលមាន៩ចំណុច។ ការទាមទារសំខាន់ជាងគេ គឺស្នើឱ្យក្រុមហ៊ុនទទួលយកសហការីរបស់ពួកគេចំនួន៣៦៥នាក់។ដែលមិនព្រមទទួលសំណងបញ្ចប់កិច្ចការសន្យាការងារ តាមសេចក្តីសម្រេចរបស់ក្រុមហ៊ុន ឱ្យបានចូលធ្វើការវិញ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុន ណាហ្គាវើលដ៍ឱ្យបញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេចហ៊ុន សែនជាបន្ទាន់៕

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *