ព័ត៌មានសង្គម សន្តិសុខ

រកឃើញសពអ្នកលោតទឹក ពីលើស្ពានសម្លាប់ខ្លួន កាលពី២ថ្ងៃមុន

កណ្ដាល​៖បុរសម្នាក់ទំនងមានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ស្រាប់តែសម្រេចចិត្តលោតទឹក ពីលើស្ពានព្រែកសំរោង​សម្លាប់ខ្លួន។ករណីនេះនេះនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងែទី៦ ខែធ្នូឆ្នាំ២០២៣។​លុះដល់ថ្ងៃទី៨ ខែធ្នូ អ្នកនេសាទក៏ឃើញសពអណ្តែតលើទន្លេបាសាក់ ក្នុងភូមិក្បាលកោះ ក្រុងតាខ្មៅ។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា សពបុរសធ្វើអត្តឃាតឈ្មោះ យិន ដារ៉ាវុធ អាយុ២៤ឆ្នាំជាយោធារៀនសាលាហ្វឹកហ្វឺនឬស្សីកែវ ទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ស្ត្រីឈ្មោះ នី ចាន់ថាវី​ ត្រូវជាម្តាយបានឱ្យដឹងថា​ កូនរបស់គាត់មានវិបត្តិផ្លូវចិត្តជាមួយគូដណ្តឹងជាច្រើនលើក។នៅថ្ងៃទី៦ខែធ្នូ ឪពុកបានជិះម៉ូតូឌុបកូនប្រុសរូបនេះដោយឱ្យអង្គុយ កណ្តាល។រីឯខ្លួនជា​ម្តាយអង្គុយក្រោយខណៈពួកគាត់ទើបចេញពីហូបអាហាររួចត្រឡប់ទៅផ្ទះវិញ។មកដល់ពាក់កណ្តាលស្ពានព្រែកសំរោង​ កូនប្រុសធ្វើជាជ្រុះស្បែកជើង​ ខ្លួនជាម្តាយក៏ចុះរើស។ស្រាប់តែកូនប្រុសបានរត់ទៅលោតពីលើស្ពានចុះទឹកលិចបាត់តែម្តង។ រហូតដល់ថ្ងៃទី៨​ ខែធ្នូ​២ថ្ងៃក្រោយ ទើបអ្នកនេសាទប្រទះឃើញ។ក្រោយទទួលព័ត៌មានករណីខាងលើ​ ​កម្លាំងនគរបាលក្រុង​តាខ្មៅ​ផ្នែកជំនាញបច្ចេកទេស បានចុះពិនិត្យរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *