ព័ត៌មានសង្គម សន្តិសុខ

ចាប់ជនទំនើង២នាក់ករណីជិះម៉ូតូវាយក្បាលជនបរទេស

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌជ្រោយចង្វាបានចាប់ជន២នាក់បន្ទាប់ពីជិះម៉ូតូឌុបគ្នារួចវាយក្បាលជនជាតិបរទេសម្នាក់ហើយបង្ហោះលើតិចតុកបាន១ថ្ងៃ ។ការចាប់ជនពីររូបនេះនៅម្តុំមាត់ទន្លេក្បែរសណ្ឋាគារសុខាក្នុងភូមិ ទី១សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វាកាលពីថ្ងៃត្រង់ទី៨ខែមីនាឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថាជនទំនើប រូបនោះឈ្នោះ លឹម ហុង ឡេង អាយុ ១៨ឆ្នាំជាសិស្សអ្នកបើកបរម៉ូតូនៅផ្ទះជួល ភូមិកៀនឃ្លាំងសង្កាត់ជ្រោយចង្វានិងឈ្មោះចាន់ តារា អាយុ១៧ឆ្នាំជាសិស្សជាជនដៃដល់វាយក្បាលជនបរទេស ស្នាក់នៅផ្ទះជួលនៅភូមិទី១សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។

លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបញ្ជាឱ្យកងរាជអាវុធហត្ថ និងនគរបាលខណ្ឌស្រាវជ្រាវហើយ ឈានទៅចាប់ក្រុមក្មេងទំនើងនោះបានទាំង២នាក់នោះ៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *