សន្តិសុខ

សមត្ថកិច្ចបានចាប់អ្នកលេងល្បែងស៊ីសង៤នាក់នៅស្រុកបាណន់

បាត់ដំបង៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាលស្រុកបាណន់ បានចុះ បង្ក្រាបករណីល្បែងស៊ីសងមួយកន្លែងនិងឃាត់ខ្លួនមនុស្សចំនួន៤ នាក់នៅភូមិស្វាយប្រកៀប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកបាណន់ បានឱ្យដឹងថា ៖សមត្ថកិច្ចបានចាប់ស្រ្តីអ្នកប្រព្រឹត្តល្បែងបានចំនួន ៤នាក់៖ឈ្មោះ យ៉ន អុកអាយុ៤៩ឆ្នាំ,ឈ្មោះ ជា ឡេង អាយុ៥៥ឆ្នាំ, ឈ្មោះ សុំ ចម អាយុ៤៧ឆ្នាំនិងឈ្មោះ ស៊ុន សុភី អាយុ៤១ឆ្នាំអ្នកទាំង៤ រស់នៅភូមិស្វាយប្រគៀប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ចំណែកឯវត្ថុតាងរួមមាន ៖ សន្លឹកបៀរ ចំនួន១ហ៊ូ ,ប៉ាយយូគី ១ផ្ទាំង , ម៉ូតូ៣គ្រឿង , ប្រាក់ខ្មែរ ចំនួន២៥.០០០រៀល ,កៅអី ១០ ។បច្ចុប្បន្នករណីនេះ កម្លាំងនគរបាលស្រុកបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យល្បែងស៊ីសងគ្រប់ប្រភេទតទៀត៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *