សន្តិសុខ

បង្ក្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែងចាប់អ្នកប្រព្រឹត្តបាន៤នាក់

បាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែងដោយចាប់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៤នាក់នៅត្រង់ ភូមិស្វាយប្រគៀប ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះ។

លោកវរសេនីយ៍ឯក ប៉ាន់វ៉ាន់នីអធិការនគរបាលស្រុកបាណន់បានឱ្យដឹងថា៖កម្លាំងនគរបាលខេត្ត,នគរបាលស្រុកបាណន់និងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល បានចុះបង្ក្រាបករណីល្បែងស៊ីសងប្រភេទបៀរ មួយកន្លែងដោយចាប់ខ្លួនស្ត្រីបាន៤នាក់ ។

ស្រ្តីដែលចាប់ខ្លួនឈ្មោះយ៉ន អុកអាយុ៤៩ឆ្នាំ, ឈ្មោះជា ឡេង អាយុ៥៥ឆ្នាំ,ឈ្មោះសុំចម អាយុ ៤៧ឆ្នាំ និងឈ្មោះស៊ុន សុភីអាយុ៤១ឆ្នាំអ្នកទាំង៤រស់នៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកឯវត្ថុតាងដែលដកហូតបានរួមមាន: សន្លឹកបៀរ ស្បែកជើង ម៉ូតូចំនួន ៣គ្រឿង ប្រាក់រៀលចំនួន ២៥.០០០រៀល និងកៅអីចំនួន ១០៕សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *