ព័ត៌មានសង្គម សេដ្ឋកិច្ច

អាជ្ញាធរជូនដំណឹងស្ដីពីការរៀបចំដីឡូត៍លំនៅស្ថានពលរដ្ឋប្រមាណ៦១គ្រួសារ

ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារបានចេញសេចក្តីជូនដំណឹងមួយលេខ.១១៩/០១ស.ជ.ណចុះថ្ងៃទី១២ខែមីនាឆ្នាំ២០២១ដើម្បីជូនដំណឹងទៅដល់ប្រជាពលរដ្ឋដែលមានលំនៅស្ថានប្រមាណ៦១គ្រួសារស្មើរនឹង៦៧ក្បាលដីដែលស្ថិតបណ្តោយមាត់ស្ទឹងក្នុងភូមិដំណាក់សង្កាត់កំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារ។


សេចក្តីជូនដំណឹងនេះបានជំរាបជូនទៅដល់ទាំង៦១គ្រួសារខាងលើដើម្បីឱ្យដាក់ពាក្យស្នើរសុំនៅរដ្ឋបាលក្រុងព្រះវិហារដោយតម្រូវឱ្យភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្វមួយចំនួនដូចជា៖១,អត្តសញាណប័ណ្ណ,សៀវភៅគ្រួសារនិងសៀវស្នាក់នៅ។២,ឯកសារបញ្ជាក់កាន់កាប់ដីធ្លី,លិខិតទិញលក់ ,ពាក្យស្នើរសុំកាន់កាប់ដីធ្លី អំណោយផ្តាច់មុខ។ល។

សេចក្តីប្រកាសនេះមានរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី១២ខែមីនាឆ្នាំ២០២១ដល់ថ្ងៃទី២៦ខែមីនាឆ្នាំ២០២១នេះរដ្ឋបាលខេត្តព្រះវិហារសង្ឃឹមនឹងជឿជាក់លើប្រជាពលរដ្ឋទាំងប៉ុន្មានគ្រួសាខាងលើសហកាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ដើម្បីចូលរួមកែប្រែមុខមាត់ខេត្តព្រះវិហារឱ្យមានភាពស្រស់បំព្រងសមជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍ទាំងវិស័យទេសចរណ៍ធម្មជាតិទាំងវិស័យទេសចរណ៍សម្បត្តិបិតកភណ្ឌជាតិ៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *