សន្តិសុខ

រថយន្តបើកបុកមន្រ្តីអាវុធហត្ថម្នាក់ពេលកំពុងអនុវត្តច្បាប់បណ្តាលឱ្យស្លាប់

កំពង់ធំ៖មន្រ្តីកងរាជអាវុធហត្ថស្រុកតាំងគោកម្នាក់ដែលកំពុងបំពេញការងារអនុវត្តច្បាប់ជាមួយមន្រ្តីពន្ធដារត្រូវបុរសម្នាក់ បើករថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ ។ហេតុការណ៍នេះ បានកើតឡើងនៅតាមផ្លូវជាតិលេខ៦ភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៧ខែមីនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា,មន្រ្តីកងរាជអាវុធហត្ថ ដែលរងគ្រោះ មានឈ្មោះ សាន់ថា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក។រថយន្តបង្កហេតុ ម៉ាកកូរ៉ូណាពាក់ផ្លាកលេខភ្នំពេញ 2P- ៣៦២៨ បើកបរដោយឈ្មោះ ម៉ៅ វឿនភេទប្រុស អាយុ៦៥ ឆ្នាំរស់នៅភូមិរការ ឃុំសំបួរមាស ក្រុងកំពង់ចាមសមត្ថកិច្ច ឃាត់ខ្លួន៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *