ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

រង្វង់​មូល​ទូក​មាស​ខេត្តកំពង់ឆ្នាំងនឹង​កសាង​រួចរាល់​ក្នុងពេល​ឆាប់ៗខាងមុខនេះ

​កំពង់ឆ្នាំង៖រង្វង់​មូល​ទូក​មាស​ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាននឹងកំពុង​កសាង​ឡើង​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល​២​ឆ្នាំ​ហើយ​ស្ថិតនៅ​ក្នុងភូមិ​ទី​៦ សង្កាត់​ខ្សាម​ក្រុង​កំពង់​ឆ្នាំង ខេត្តកំពង់ឆ្នាំង និង​បាន​កំពុង​ជំរុញ​កសាង​ឱ្យ​រួចរាល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។

មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង​បានបញ្ជាក់​ឱ្យ​ដឹងថា៖ និមិត្តសញ្ញា​ទូក​មាស​នេះ មាន​ដឹក​កសិផល​ផ្សេងៗ​របស់​ប្រជាកសិករ​តំណាងឱ្យ​ការរីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​របស់​ប្រជាកសិករ នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​មហា​សេនាបតី​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា ។ រង្វង់​មូល​ទូក​មាស​នេះ​បាន​ចាប់​កសាងឡើង​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ស្វាគមន៍​បុណ្យ​ទន្លេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ។​

តាម​ការពិនិត្យ​តាមដាន​ដោយផ្ទាល់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​រដ្ឋ​បាល​ខេត្តកំពង់ឆ្នាំង បាន​ខិតខំ​ជំរុញ​ការកសាង​ផ្លូវ​បេតុង​យ៉ាងសកម្ម​និង​រឹងមាំ​ជុំវិញ​រង្វង់​មូល​ទូក​មាស​នេះ​ដែល​គិត​មក​ឡើង​ពេលនេះ​កា​រកសាង​ផ្លូវ​បេតុង​ធ្វើបាន​ប្រមាណ៥០ភាគរយហើយ ។ ជាមួយគ្នានេះដែរ​រដ្ឋបាល​ខេត្ត​ក៏បាន​ជំរុញ​ការកសាង​សួនច្បារ​តាមផ្លូវ​ប្រសព្វ​គ្នា​នៅ​ជុំវិញ​រង្វង់​រង្វង់​មូល​ទូក​មាស​នេះ និង​ដាំ​ដើមឈើ​ប្រណីត​នានា​មួយចំនួន​ផងដែរ ៕សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *