ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចុះបង្ក្រាបទីតាំងចែកចាយផលិតផលNNPក្លែងម៉ាក ឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់

សៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបទីតាំងចែកចាយផលិតផលក្លែងម៉ាកNNP ឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់។ ការចុះបង្ក្រាបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ នៅចំណុចក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ប្រតិបត្តិការនេះដឹកនាំដោយលោក ថេង សំ ណាង តំណាងអយ្យកា អមសាលាដំបូងខេត្តសៀមរាប, លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើស និងមានការចូល រួមពីមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋាន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងដែលមានឈ្មោះបូ រ៉ាណា ភេទស្រី យកទៅធ្វើការសាកសួរ និងបានរឹបអូសផលតផលក្លែងម៉ាក NNP ប្រមាណជាច្រើនមុខទៀតក្នុងក្រុងសៀមរាប។សមត្ថកិច្ចក្នុងហេតុការណ៍ បានបញ្ជាក់ថា ៖មុនពេលឈានដល់ការបង្ក្រាបនេះ ក្រុមហ៊ុន ដាណា ទ្រី បានណែនាំដល់ម្ចាស់ទីតាំងនេះឱ្យបញ្ឍប់សកម្ម ភាពក្លែងម៉ាកផលិតផលNNPយកទៅចែកចាយ។ប៉ុន្តែ ម្ចាស់ទីតាំងមិនអនុវត្តតាម ហើយនៅតែបន្តចែកចាយ ទើបក្រុមហ៊ុនដាណាទ្រី ប្តឹងទាមទារសំ ណង១០ម៉ឺនដុល្លារ និងឈានដល់បង្ក្រាបបែបនេះ។

ជាមួយនឹងការឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំង សមត្ថកិច្ចបានដកហូតផលិតផលក្លែងម៉ាករួមមាន÷ សេរ៉ូមបន្តក់លាបមុខចំនួន៤ដប ឡេលាបខ្លួនចំនួន ២៥កំប៉ុង ម្សៅបំបាត់មុនការពារកំដៅថ្ងៃចំនួន ២៤៣ ក្រឡតូច សាប៊ូដុសខ្លួនចំនួន០៦ដប សាប៊ូលាងមុខ ០៥ដប និងឡេលាយគ្មានម៉ាកចំនួន១០៣កំប៉ុង។ចំពោះម្ចាស់ទីតាំងចែកចាយ ដែលឃាត់ខ្លួននោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា នឹងអប់រំណែនាំធ្វើកិច្ចសន្យា ឬត្រូវបញ្ជូនទៅតុលាការយ៉ាងណានោះទេ ព្រោះកំពុងសាកសួរនៅឡើយ៕ស.សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *