សន្តិសុខ

រថយន្តដឹកទំនិញបុករថយន្តមន្ត្រីគយពីក្រោយធ្លាក់ស្នាមភ្លោះមនុស្សបួននាក់រងរបួស

សៀមរាប៖រថយន្តធុនធំដឹកទំនិញបុករថយន្តមន្ត្រីគយពីក្រោយធ្លាក់ស្នាមភ្លោះមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល។ហេតុការណ៍បានកើតឡើងនៅលើដងផ្លូវជាតិលេខ៦៧ក្នុងភូមិតានីឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖គ្រោះ ថ្នាក់ចរាចរណ៍រនេះ បង្កឡើងដោយរថយន្ត ម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម3A- 6255 បើកបរដោយឈ្មោះ នី គន្ធា២៧ឆ្នាំ រស់ នៅ ភូមិ ប្រស្រែលើឃុំវិហាលួង ក្រុងសួងខេត្តត្បួងឃ្មុំ មានអ្នករួមដំណើរ ម្នាក់ ។ រថយន្តនេះបានបុក នឹងរថយន្ត មួយគ្រឿង ទៀតពីក្រោយម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ពាក់ផ្លាកលេខរដ្ឋ102-0285ដែលបើកបរដោយឈ្មោះលិញលោអាយុ៣៤ឆ្នាំរស់នៅភូមិឪឡោកឃុំបាគងស្រុកប្រាសាទបាគងខេត្តសៀមរាបជាមន្ត្រីប៉េអឹម។មានអ្នករួមដំណើរចំនួន៣នាក់បណ្តាលឱ្​យធ្លាក់ស្នាមភ្លោះហើយមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ។

រថយន្តរងគ្រោះបានបើកស្ទាក់និងរារាំងរថយន្តដឹកទំនិញក្នុងគ្រាដែលរថយន្តទំនិញកំពុងមានល្បឿនហើយថយន្តគយនៅនៅរេរ៉ពីមុខក៏ត្រូវរថយន្តបង្កបុកពេញទំហឹងតែម្តង។តែប្រភពមិនបានបញ្ជាក់ថារថយន្តធ្លាក់ស្នាមភ្លោះនោះជាគយខេត្តឬគយក្រសួងនោះឡើយ។ក្នុងករណីខាងព័ត៌មានពុំអាចទំនាក់ទំនងសុំការពន្យល់ពីមន្ត្រីគយដែលរងរបួសនោះទេ។ តែរង់ចាំទទួលការពន្យល់ បើមានការបកស្រាយ៕ស.សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *