សន្តិសុខ

រថយន្តទំនើបបើកបុកអ្នកកំពុងនិយាយទូរស័ព្ទលើម៉ូតូបង្កឱ្យនារីម្នាក់របួសធ្ងន់

ភ្នំពេញ៖រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសបានបើកបុកពីក្រោយអ្នកកំពុងនិយាយទូរស័ព្ទលើម៉ូតូអែបចិញ្ចើមផ្លូវបណ្តាលឱ្យស្រ្តីម្នាក់ដួលរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៦អារក្នុងភូមិកៀនឃ្លាំងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វាកាលពីព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០២១។

នារីរងគ្រោះមិនទាន់ស្គាល់ឈ្មោះ នាងជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1IL 0205។ចំណែកឯរថយន្តបង្កម៉ាក Lexus LX450d ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BC 6362 បើកបរដោយស្ត្រីម្នាក់មិនប្រាប់អត្តសញ្ញាណ។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានហៅរថយន្ត ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យ។តំណាងជនរងគ្រោះ និងខាងរថយន្តដោះស្រាយគ្នាបញ្ចប់រឿង ដោយភាគីខាងរថយន្តជាអ្នកចេញថ្លៃព្យាល ៕ដោយ៖វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *