ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

អាជា្ញធរឃាត់ខ្លួនមនុស្ស៦នាក់ករណីជួបជុំផឹកស៊ីល្មើសច្បាប់

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០២១បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវដឹកនាំកម្លាំងដើម្បីឃាត់ខ្លួនមនុស្ស២ក្រុមចំនួន៦នាក់ដែលបានជួបជុំផឹកស៊ី។ក្រុមទាំងនេះផ្គើននឹងច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ជនដោយផឹកស៊ីឡូឡាត្រូវយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *