ព័ត៌មានសង្គម សន្តិសុខ

ដកស័ក្តិនិងលុបឈ្មោះចេញពីបញ្ជីកងទ័ពចំពោះស័ក្តិ៤ម្នាក់ផឹកស៊ីស្រវឹងបើកឡានរារាំងដល់វិធានការរដ្ឋបាល

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១ក្រសួងការពារជាតិបានសម្រេចដកឋានន្តរស័ក្តិ និងលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌកងយោពលខេមរភូមិន្ទចំពោះលោកស័ក្តិ៤ គឹមពិសិដ្ឋករណីផឹកស៊ីស្រវឹងបើករថយន្តរារាំងដល់វិធានការរដ្ឋបាលនៃរាជរដ្ឋាភិបាលបន្ទាប់ពីតុលាការឃុំខ្លួនជនជាប់ចោទគឹមពិសិដ្ឋ និងបក្ខពួករួចមក។

សូមបញ្ជាក់ថា៖ចៅក្រមស៊ើបសួរតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនជនជាប់ចោទ ទាំង៣នាក់ ករណីបើករថយន្តទាំងស្រវឹង ចំនួន២បទល្មើស ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ក្នុងនោះមានឈ្មោះ គឹម ពិសិដ្ឋ ដែលជាគូស្នេហ៍ របស់ស្ត្រីជាប់ចោទឈ្មោះ សាត សុម៉ាលី អតីតភរិយាថៅកែជីករណ្តៅដីបាញ់បោះសេរីកន្លងទៅនោះ។

លោក វណ្ណ សុបញ្ញាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារបណ្ដោះអាសន្ននៅព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីតំណាងអយ្យការ លោក សេង រិទ្ធីបានចោទប្រកាន់ចំនួន២បទល្មើស។ ក្នុងនោះ បទ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងបទ រារាំងការអនុវត្តវិធានការរដ្ឋបាល។

សូមបញ្ជាក់ថា៖នគរបាលខេត្តកណ្ដាលឃាត់ខ្លួនមនុស្សប្រុសស្រី ៣នាក់ ករណីស្រវឹងបើករថយន្ត រារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ។ មនុស្ស ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ បើករថយន្តពាក់ផ្លាកលេខយោធាទាំងស្រវឹងស្រា បានរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ឈានដល់ការចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យទាំងបីមានជាតិអាកុលខ្ពស់។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជាក់ឱ្យដឹងថា៖ករណីនេះកើតហេតុនៅវេលាម៉ោង២១.៤០នាទី ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ ស្ថិតនៅផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ  ខេត្តកណ្តាល។ជនសង្ស័យ៣នាក់ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី ភ្នំពេញជាយោធា នៅនាយកដ្ឋាន វិស្វកម្មមានកម្រិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ ។ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំនៅបូរីពិភពថ្មី២ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅខេត្តកណ្តាលលក់ដូរនិងឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំនៅ បូរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យជាគ្រូចិនសែ។

ដោយឡែកវត្ថុតាងមាន៖រថយន្ត១គ្រឿងម៉ាក ford evrest ពណ៌ ត្រេអី ផ្លាកលេខ ខម០១២-៧២០៤ ។ក្រោយពីសាកសួររួចនគរបាលយុត្តិធម៌ខេត្តកណ្ដាល ក៏បានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការតាមនីតិវិធី។នៅព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ក៏បានសម្រេចឃុំខ្លួនជនទាំង ៣រូបដាក់ពន្ធនាគារបណ្ដោះអាសន្ន៕ ដោយ៖ចំប៉ា

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *