សន្តិសុខ

អាវុធហត្ថចាប់ប្តីកាប់ប្រពន្ធ៤ពូថៅឱ្យរងរបួសធ្ងន់នៅខេត្តសៀមរាប

សៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានតាមចាប់បុរសជាប្តីដែលបានកាប់ប្រពន្ធចំនួន៤ពូថៅឱ្យរបួសធ្ងន់។ករណីនេះបានកើតឡើងនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាបកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទូច សុខា អាយុ ៦៣ ឆ្នាំនៅភូមិដូតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះ លី ហឿន អាយុ ៦៩ឆ្នាំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឱ្យរបួសធ្ងន់ត្រង់ក្បាល៤ពូថៅ ចំលើថ្ងាស់២ពូថៅនិងចំពីលើក្បាល២ពូថៅត្រូវបានគេជួយដឹកទៅសង្គ្រោះបន្ទាន់។

មន្ត្រីដដែបានបន្តថា ក្រោយពីកាប់ប្រពន្ធរួចជនសង្ស័យបានជិះម៉ូតូម៉ូតូគេចខ្លួនដោយយកទាំងពូថៅទៅជាមួយផង។បន្ទាប់ពីទទួលព័ត៌មានខាងលើកម្លាំងកងរាជអាវុធហត្ថក្រុង/ខេត្តសៀមរាបតាមចាប់ជនដៃដល់បាននៅឃុំកំពង់ស្គូវ ស្រុកក្រឡាញ់ខេត្តសៀមរាប។

មូលហេតុដែលកើតឡើងដោយសារប្តីប្រពន្ធនេះរស់នៅមិនចុះសម្រុងគ្នាតែងតែមានទំនាស់ពាក្យសម្តីឈ្លោះគ្នាជាញឹកញាប់។បច្ចុប្បន្នជនដៃដល់បាន​ឃាត់ខ្លួន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​​ហើយបានកសាង​សំណុំរឿង នឹងបញ្ជូនទៅ​តុលាការដើម្បីចាត់ការ​តាមច្បាប់៕​​

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *