រថយន្ត​បុកជាមួយម៉ូតូ​​បណ្តាល​ឱ្យ​​ក្មេងប្រុស​ម្នាក់រ​បួស​ធ្ងន់​

កោះកុង​៖​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបានបុកគ្នាបណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់នៅលើផ្លូវលេខ១៤៨៣ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលកាលពីរសៀលថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២២។

មន្ត្រីនគរបាល​ខេត្ត​កោះកុង​បានឱ្យដឹងថា​ ​ហេតុការណ៍នេះបានកើតឡើង​ដោយរថយន្ត​ ​ម៉ាក​ស្តា​រិចផ្លាក​លេខ​បាត់ដំបង​ 2A-8535​ បើកបរ​ដោយ​ឈ្មោះ​ សុះ​ អី​សា​ អាយុ​៥៣​ឆ្នាំ​នៅ ​ភូមិ​ស្រែអំបិល​ស្រុកស្រែ​អំបិល​ខេត្តកោះកុង។​

 

ចំណែក​ម៉ូតូ​ម៉ាក​Today​ បើកបរ​ដោយ​ឈ្មោះ​ នូ​ សីហា​​ អាយុ​១៣​ឆ្នាំ​នៅ​ភូមិ​ឃុំខាងលើរង​របួសធ្ងន់​ត្រូវបានដឹកទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទី​ពេទ្យ​។​មូលហេតុ​រថយន្ត​គេច​ពីមនុស្ស​ដើរ​ឆ្លងផ្លូវ​ ជ្រុល​​បុក​ជាមួយម៉ូតូតែម្តង។​ក្រោយពីកើតហេតុ​រថយន្ត​និង​ម៉ូតូ​ផ្នែក​ជំនាញ​បានយក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ ដើម្បី​ដោះស្រាយ​ពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *