ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

សមត្ថកិច្ចនាំខ្លួនពលករ៨នាក់ចេញពីថៃតាមផ្លូវកាត់យកធ្វើចត្តាឡីស័ក

បាត់ដំបង៖កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១សមត្ថកិច្ចបានទទួលពលករខ្មែរចំនួន ៨នាក់ដែលចេញពីប្រទេសថៃតាមផ្លូវកាត់នាំយកធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩។

សមត្ថកិច្ចគោលដៅសំពៅលូន បានឱ្យដឹងថា៖អនុវត្តវិធានការពង្រឹងកិច្ចការត្រួតពិនិត្យតាមគោលដៅបណ្តោយបន្ទាត់ព្រំដែនសំដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ កម្លាំងចម្រុះប្រចាំគោលដៅស្រុកសំពៅលូនចុះល្បាតបានប្រទះឃើញពលករជាច្រើននាក់ដែលចេញពីថៃចូលមកកម្ពុជាតាមផ្លូវកាត់ច្រករបៀងដោយមានបំណងគេចវេសមិនចូលធ្វើចត្តាឡីស័ក ។

កម្លាំងការពារតំបន់ព្រំដែនបន្តថា៖ពលករប្រុសស្រីខាងលើបាននាំគ្នាឆ្លងដែនចូលមកស្រុកកំណើតវិញកាត់តាមច្រករបៀងចំនួន ២កន្លែង ក្នុងភូមិរស្មី ឃុំជ្រៃសីមា និងម្តុំភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន  ខេត្តបាត់ដំបង សរុបប្រុសស្រីនិងក្មេងចំនួន៨នាក់។

ពលករទាំង ៨នាក់នេះបន្ទាប់ពីសាកសួរ និងណែនាំរួចមក កម្លាំងជំនាញបានប្រគល់ទៅឱ្យក្រុមគ្រូពេទ្យដើម្បីអនុវត្តធ្វើចត្តាឡីស័ក ១៤ថ្ងៃតាមវិធានការរបស់ក្រសួងសុខាភិបាលនៅអនុវិទ្យាល័យកូនភ្នំ ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *