សន្តិសុខ

រន្ទះបានបាញ់ចំក្មេងតូចម្នាក់ឱ្យស្លាប់ពេលដើរកាត់ភ្លៀងជាមួយឪពុក

បាត់ដំបង៖នៅភូមិអូរប្រយុទ្ធឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ភ្លៀងនិងមានរន្ទះបានបាញ់ចំលើក្មេងស្រីតូចម្នាក់បណ្តាលឱ្យស្លាប់ពេលដើរកាត់ភ្លៀងជាមួយឪពុកពីចម្ការត្រឡប់មកផ្ទះវិញ ។

លោកវរសេនីយ៍ទោហេង បារំាងអធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថា៖កុមារីរងគ្រោះមានឈ្មោះសំ សៀវម៉ី អាយុ៦ឆ្នាំ។មុនពេលកើតហេតុមេឃកំពុងភ្លៀងធ្លាក់ខ្លាំងឪពុកនាំកូនស្រីត្រឡប់ពីចម្ការទៅផ្ទះវិញស្រាប់តែរន្ទះបានបាញ់ចំក្មេងបណ្តាលឱ្យស្លាប់តែម្តង។ក្រោយមកសមត្ថកិច្ចចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចក៏បានប្រគល់សពជូនសាច់ញាតិយកធ្វើបុណ្យ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *