ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

សមត្ថកិច្ចស្រុកព្រៃនប់ចាប់កូនគ្រែងឈាមតូចៗជិត៥តោនយកលែងវិញ

ព្រះសីហនុ៖កម្លាំងអាវុធហត្ថស្រុកព្រៃនប់សហការជាមួយកម្លាំងជំនាញជលផលកាលពីរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២១បានចាប់រថយន្ត២គ្រឿងកំពុងធ្វើចរាចរណ៍ចេញពីខេត្តកោះកុងឆ្លងកាត់ស្រុកព្រៃនប់ខេត្តព្រះសីហនុដោយបានដឹកកូនគ្រែងឈាមតូចៗខុសច្បាប់ជិត៥តោន ។

លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា៖ការបង្ក្រាបពេលដែលឈ្មួញដឹកជញ្ជូនកូនគ្រែងឈាមខុសច្បាប់ ប្រភេទតូចៗល្អិតដែលមានក្នុង១គីឡូប្រមាណជាង៤ម៉ឺនគ្រាប់។ឈ្មួញបានដឹកតាមរថយន្ត២គ្រឿងពីខេត្តកោះកុងឆ្លងកាត់ស្រុកព្រៃនប់ បម្រុងឆ្លងចូលទៅខេត្តកំពត សំដៅយកទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាម ។

លោកបានបន្តថា ៖ក្រោយចាប់ទាំងរថយន្ត និងកូនគ្រែងឈាមទាំងអស់  បានប្រគល់ជូនកម្លាំងជំនាញជលផល  តាមនីតិវិធី ។ក្រោយពីបានប្រគល់ជូនជំនាញរួច កូនគ្រែងឈាមទាំងអស់ ត្រូវបាននាំយកទៅលែងវិញភ្លាមៗដែរ នៅក្នុងដែនសហគមន៍នេសាទព្រៃនប់២ក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ ចំណែកឈ្មួញដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនធ្វើជំនួញកូនគ្រែងឈាមខុសច្បាប់នេះខាងមន្ត្រីជលផលខេត្តព្រះសីហនុនិងចាត់ការបន្តតាមនីតិវិធីច្បាប់  ៕ដោយ៖ដែនសមុទ្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *