សន្តិសុខ

រថយន្ដថយក្រោយកិនម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់នៅស្រុកសំរោងទង

កំពង់ស្ពឺ៖រថយន្តថយក្រោយមើលមិនឃើញម៉ូតូឈប់ក៏កិនស្លាប់ម្នាក់នៅតាមពណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៤និង៣៥ត្រង់ភូមិត្រពាំងគងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថា៖មុនកើតហេតុមានរថយន្តម៉ាកInternational ពាក់ផ្លាកលេភ្នំពេញ3A-2246។រថយន្តនេះសណ្ដោងរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-4596 មកដល់កន្លែងកើតហេតុបានឈប់រួចថយក្រោយកិនម៉ូតូម៉ាកហុងដាពាក់ផ្លាកលេខភ្នំពេញ1CC-8789បណ្តាលខាងម៉ូតូស្លាប់។ឯអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។

អ្នកជិះម៉ូតូរងគ្រោះឈ្មោះ កុយ លីដា ភេទស្រីអាយុ១៦ឆ្នាំរស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទងកំពុងឈប់ក្រោយរថយន្ដកិនបែកក្បាលធ្លាយខួរស្លាប់។បធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចយកទីរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងរង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ពេជ្រនិល

rsc

Leave a Reply

Your email address will not be published. Required fields are marked *