សន្តិសុខ

ទុស្សេខ្សែចរន្តអគ្គិសនីបង្កជាភ្លើងឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងមួយពេលម្ចាស់មិននៅ

ភ្នំពេញ​៖ទុស្សេខ្សែចរន្តអគ្គិសបង្កជាភ្លើងឆេះបានឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងមួយកន្លែងដែលម្ចាស់មិននៅភ្ញាក់ផ្អើលដល់អ្នកជិតខាង​និងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិឫស្សី៣​សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ​កាលពីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ប្រជាពលរដ្ឋបានឱ្យដឹងថា៖​ មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងផ្ទះល្វែងដែលម្ចាស់ចាក់សោ​ចេញទៅក្រៅបាត់​។ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗដើម្បីចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​ខណៈដែលពួកគាត់ក៏បានវាយបំបែកសោដើម្បីបាញ់ទឹកចូលជាបណ្ដើរៗ។

ក្រោយមក ភ្នាក់ងារពន្លត់អគ្គិភ័យជាច្រើនអង្គភាពបានចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់អស់៤គ្រឿង​ និងប្រើពេលជាង១ម៉ោងក៏រលត់ទៅវិញជាស្ថាពរ​ ។ ករណីនេះបានបង្កការខូចខាតសម្ភារជាច្រើនក្នុងបន្ទប់ឡៅតឿ​ តែមិនខូចខាតសម្ភារទាំងស្រុងក្នុងផ្ទះល្វែងនេះនោះទេ​ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។ ចំពោះមូលហេតុ​ សមត្ថកិច្ចបានប្រាប់ថា​ បណ្ដាលមកពី​ទុស្សេខ្សែភ្លើង​ ៕​ដោយ៖ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *