សន្តិសុខ

សមត្ថកិច្ចតាមចាប់ជនសង្ស័យ២នាក់ពីបទ​ប៉ុនប៉ងធ្វើឃាត​និងបំផ្លាញទ្រព្យសម្បត្តិ

មណ្ឌលគិរី៖កម្លាំងនគរបាលខេត្តមណ្ឌលគិរីសហការជាមួយនគរបាលខេត្តក្រចេះកាលពីរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២១បានចាប់ជនសង្ស័យ២នាក់តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។

មន្ត្រីនគរបាលបានឱ្យដឹងថា៖កម្លាំងសមត្ថកិច្ចបានចាប់ជនសង្ស័យ២នាក់​នៅត្រង់រមណីយដ្ឋានកាំពី​ខេត្តក្រចេះឈ្មោះសារី​គ្រីយ៉ា​ភេទប្រុស​ អាយុ​៤៣​ឆ្នាំនិងឈ្មោះ​ហាំ​ប៉ូលី​ភេទប្រុស​ អាយយុ​៤១​ឆ្នាំ។សមត្ថកិច្ចចាប់ជនេះពីបទ​ “ប៉ុនប៉ងធ្វើឃាតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​” ប្រព្រឹត្តិកាលពីថ្ងៃទី​២៣ខែ​មេសា​ឆ្នាំ២០២១កន្លងទៅនៅភូមិពូគង់​ឃុំស្រែព្រះស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី។

បច្ចុប្បជនសង្ស័យទាំងពីរនាក់ បាននាំខ្លួនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រគល់ជូនតំណាងអយ្យការអមតុលាការខេត្តមណ្ឌលគិរីដើម្បីចាត់ការទៅតាមច្បាប់​៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *