ព័ត៌មានសង្គម សន្តិសុខ

កូនប្រើគ្រឿងញៀនយកភ្លើងដុតផ្ទះឆេះអស់ខូចខាតប្រមាណ២ម៉ឺនដុល្លារ

រតនគីរី៖ពេលឪពុកម្តាយមិននៅកូនប្រុសដែលប្រើគ្រឿងញៀនបានយកភ្លើងដុតផ្ទះបណ្ដាលឱ្យឆេះអស់និងខូចខាតគិតជាប្រាក់ប្រមាណ២ម៉ឺនដុល្លារ។ករណីនេះស្ថិតនៅម្តុំចម្ការមួយក្នុងភូមិជ្រីសង្កាត់យក្សឡោមក្រុងបានលុងខេត្តរតនគិរីកាលពីរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២១។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា៖ផ្ទះមួយខ្នងដែលឆេះទំហំ៧គុណ៨ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្តារ រនាបក្រាលក្តារដំបូលប្រក់ក្បឿង។ម្ចាស់រងគ្រោះឈ្មោះណយសាខុនភេទប្រុសអាយុ៦០ឆ្នាំមុខរបរធ្វើចម្ការនៅភូមិកើតហេតុ។បន្ទាប់ពីកើតហេតុជនបង្កបានរត់គេចខ្លួនបាត់។

សម្ភារខូចខាតមាន៖ផ្ទះឈើមួយខ្នងឆេះអស់ទាំងស្រុង,អត្តសញ្ញាណប័ណ្ណ២សន្លឹក,សំបុត្រកំណើត៤សន្លឹក,ប្លង់ដីចំនួន២ប្លង់,តុឈើធ្នង់ធម្មជាតិ២,ថូផ្កាធ្នង់ ១គូ,គ្រែប្រអប់១,កង្ហារ២និងសម្ភារប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនធំទៀត។ការខូចខាតនេះគិតជាទឹកប្រាក់សរុបអស់ប្រមាណ២ម៉ឺនដុល្លារអាមេរិក៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *