ព័ត៌មានសង្គម សន្តិសុខ

កំពុងបន្តនីតិវិធី បន្ទាប់អ្នកបើកឡានHummer បុកម៉ូតូឱ្យម្តាយកូនស្លាប់ ប្តីរងរបួសធ្ងន់បានចូលសារភាព

ភ្នំពេញ​៖​ផ្នែកជំនាញកំពុងបន្តនីតិវិធី បន្ទាប់ពីអ្នកបើករថយន្ត ម៉ាកHummer បើកបុកម៉ូតូបណ្តាលឱ្យម្តាយកូនស្លាប់ និងប្តីរងរបួសធ្ងន់នាពេលកន្លងទៅ បានចូលសារភាពកំហុស នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនបង្កដែលជាអ្នកបើករថយន្ដ Hummer ឈ្មោះ យ៉េត ច័ន្ទគ្រិះស្នា អាយុ២៧ឆ្នាំ ស្នាក់នៅភូមិ/សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក្រោយចូលមកសារភាពកំហុស នៅពេលនេះមន្ត្រីនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែធ្នូនៅផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយរថយន្ដបានបើកគេចបាត់។ម៉ូតូជនរងគ្រោះម៉ាក NEX ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ ដោយមានប្ដីប្រពន្ធ និងកូនអាយុ២ឆ្នាំ។ចំណែករថយន្តបង្កសាក្សីស្គាល់ម៉ាកHummer បានបុកម៉ូតូចំពីខាងក្រោយពេញទំហឹង។គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលស្ត្រីម្នាក់ស្លាប់ឈ្មោះ គ្រួចសាមិត្ត អាយុ២០ឆ្នាំ កូនអាយុ២ឆ្នាំស្លាប់ជាមួយម្តាយ។រីឯប្តីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់។ជនរងគ្រោះនៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *