សន្តិសុខ

រថយន្តបុករ៉ឺម៉កម៉ូតូពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់២នាក់

បន្ទាយមានជ័យ៖រថយន្ត​ទំនើបម៉ាកហ្វតបានបើកបុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉​ក​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ បណ្តាល​ឱ្យខាងរ៉ឺម៉ក​រងរ​បួស​ធ្ងន់​ពីរនាក់។​គ្រោះថ្នាក់​ចរាចរណ៍​ នេះ​បាន​កើតឡើង​នៅ​ លើ​ផ្លូវជាតិ​លេខ​៦​ស្ថិត​នៅ​ភូមិ​សាលា​ក្រៅ​ សង្កាត់​ភ្នៀ​ត​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យកាលពីរសៀល​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២១។​

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ ​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ ទិស​ដៅ​ស្របគ្នា​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់​ពីរនាក់ត្រូវ​បាន​កម្លាំង​នគរបាល​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​។​ចំពោះ​មូលហេតុ​ បណ្តាល​មក​ពី​ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ប្តូរ​គន្លង​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ ហ្វត​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BK​ 9507​ បើក​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវបំបែក​ជា​បួនក៏​បាន​បុក​ម៉ូតូ​រ៉ឺម៉កពេញទំហឹង​តែ​ម្តង​។​

ចំពោះ​មធ្យោបាយ​ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ និង​រថយន្ត​ខូច​ធ្ងន់ធ្ងរ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕ដោយ៖សៅវ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *