សន្តិសុខ

រថយន្តធំ២គ្រឿងបើកបុកគ្នាបណ្តាលឱ្យមានអ្នករបួស៦នាក់

បាត់ដំបង៖រថយន្តធុនធំខ្នាតយក្សបានបុកគ្នាពេញទំហឹងក្នុងស្រុកថ្មគោលហើយក្រឡាប់បណ្តាលឱ្យមានអ្នករងរបួសធ្ងន់និងស្រាល៦នាក់។លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតនៅ ត្រង់កំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនាក្នុងក្រុមទី២ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២១ ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ធ្វើដំណើរច្រាសទិសគ្នា បើកបរដោយឈ្មោះរឺន សំណាង ភេទប្រុស  អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី  ស្រុកថ្មគោលរងរបួស។អ្នករួមដំណើរចំនួន ៣នាក់ក្នុងនោះរបួសធ្ងន់២នាក់ និងស្រាលម្នាក់។ ចំណែករថយន្តរងគ្រោះដឹកជីម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយបើកបរដោយឈ្មោះសារី សំបូរ ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិធ្នស់តាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់រួមដំណើរជាប្រពន្ធរបួសស្រាល៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *