សន្តិសុខ

ដើរឆ្លុះកង្កែបទាក់ខ្សែភ្លើងគេរាយដាក់យកសត្វព្រៃឆក់ស្លាប់

ក្រចេះ៖បុរសម្នាក់បានចេញទៅឆ្លុះកង្កែបនៅខាងក្រោយភូមិក៏ដើរទាក់នឹងខ្សែភ្លើងដែលគេលួចពង្រាយឆក់យកសត្វព្រៃបណ្តាលឱ្យឆក់ស្លាប់នៅក្នុងព្រៃ។

ហេតុការណ៍នេះបានកើតឡើងនៅ ក្នុងភូមិភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះកាលពីវេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២១។ជនរងគ្រោះ ឈ្មោះ ឌាន ភាព ភេទប្រុស អាយុ ៣៣ ឆ្នាំនៅភូមិឃុំកើតហេតុខាងលើ។

 

តាមម្តាយជនរងគ្រោះ ឈ្មោះស៊ាង សុខ អាយុ ៥៥ឆ្នាំ បានរៀបរាប់ថា មុនកើតហេតុកូនរបស់គាត់ បានចេញទៅឆ្លុះកង្កែបនៅវេលាទៀបភ្លឺ រហូតដល់ព្រឹកឡើង ក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញ។លុះរសៀលថ្ងៃដដែលស្រាប់តែ មេភូមិ បានប្រាប់ថា មានគេឃើញជនម្នាក់បានស្លាប់នៅក្នុងព្រៃ ត្រង់អូរតាមុំចម្ងាយប្រហែលជិត៣០ម៉ែត្រ ។

តាមការពិនិត្យ របស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ គឺបណ្តាលមកពីឆក់ចរន្តអគ្គិសនី ដែលគេប្រើខ្សែលួសដាក់ពង្រាយដើម្បីឆក់យកសត្វព្រៃបណ្តាលឱ្យឆក់ស្លាប់ ។ជនសង្ស័យបានអូសសាកសពជនរងគ្រោះទៅលាក់ចូលក្នុងព្រៃ៕ដោយ៖កាំពី

rsc

Leave a Reply

Your email address will not be published. Required fields are marked *