Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចុះបិទភោជនីយដ្ឋានមួយកន្លែងក្រោយលួចលាក់បើកខារ៉ាអូខេ

ភ្នំពេញ៖អាជ្ញាធរខណ្ឌមានជ័យបានចុះបិទភោជនីយដ្ឋានយីហោគោដុត រិទ្ធវិទូនៅតាមផ្លូវ ចូលទៅទីលានចាក់សំរាមចាស់ក្រោយលួចលាក់បើកខារ៉ាអូខេល្មើសបំរាម។កម្លាំងមូលដ្ឋានបានចុះបិទភោជនីយដ្ឋានមួយនេះមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ក្រោយពីមិនស្តាប់ការណែនាំនៃក្រសួងសុខាភិបាល។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា  ប្រជាពលរដ្ឋល្អបានរាយការណ៍ថា  ទីតាំងនោះមានបើកទទួលភ្ញៀវនិងមានទាំងបើកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង។ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំង បានចុះទៅដល់ទី ឃើញមានបើកបន្ទប់ខារ៉ាអូខេមែន។តែបើកបន្ទប់ដោយមិនមានច្រៀងទេ។បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទើបកម្លាំងគណៈបញ្ជាការឯកភាពធ្វើកិច្ចសន្យាបញ្ឈប់និងបិទជាបណ្តោះអាសន្ន និងមិនមានឃាត់ខ្លួនមនុស្សទេ៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *