ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ដីចំណីព្រែកជាង១០ហិកតា គេសង្ស័យអតីតប្រធានមន្ទីរម្នាក់ បូមខ្សាច់លុបតែមន្ត្រីជំនាញថាមិនទាន់ដឹង (មានវិដេអូ)

​កោះកុង៖ដីចំណីព្រែកប្រមាណជាង១០ហិកតា ត្រូវគេសង្ស័យអតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បានបូមខ្សាច់លុបអស់។ប៉ុន្តែមន្ត្រីមន្ទីរផ្នែកជំនាញរ៉ែនិងឋាមពលថា មិនទាន់បានដឹងរឿងនេះនៅឡើយទេ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ដីចំណីព្រែកនិងព្រៃលិចទឹកប្រមាណជាង១០ហិចតា នៅត្រង់ឃ្លងឃៀន ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុក/ខេត្តកោះកុង ត្រូវគេសង្ស័យថាអតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បានបូមខ្សាច់លុបយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ប្រភពដដែលបានបន្តថា ទីតាំងខាងលើត្រូវបានគេបូមខ្សាច់លុប ជាច្រើនខែមកហើយ ដោយមិនដែលឃើញអាជ្ញាធរ ឬមន្ត្រីជំនាញចុះហាមឃាត់ឡើយ។រីឯការមានច្បាប់ឬអត់ច្បាប់គឺគ្មាននរណាបានដឹងទេ។តែប្រជាពលរដ្ឋជឿជាក់ថា អាជ្ញាធរខេត្តអាចមិនអនុញាតឡើយព្រោះជាទង្វើខុសច្បាប់។

ទាក់ទិនបញ្ហាខាងលើ លោក ពុំ ធឿន មេឃុំជ្រោយប្រស់បានឱ្យដឹងថា ខាងឃុំធ្វើរបាយការណ៍ជូនទៅថ្នាក់ស្រុករួចហើយ។ តែចំពោះការអនុញ្ញាតឬមិនអនុញ្ញាតឱ្យបូម ខ្សាច់នោះគឺខាងឃុំមិនបានដឹងទេ ហើយខាងឃុំក៏មិនមានសិទ្ធិអនុញ្ញាតឱ្យដែរ។ករណីនេះលោក ជា សូវី អភិបាលស្រុកកោះកុង ក្នុងការទំនាក់ទំនងមិនទាន់មានការបំភ្លឺនៅឡើយ ដោយទូរសព្ទខលចូលតែអត់មានអ្នកលើក។រីឯលោក ទេព វិស្កុល ដែលជាម្ចាស់ទីតាំងបូមខ្សាច់នេះ ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ ដោយមិនមានអ្នកទទួលទូរសព្ទ។

ចំពោះ លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុង បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូថា ករណីបូមខ្សាច់នៅទីតាំងខាងលើ លោកមិនទាន់បានដឹងនៅឡើយទេ ហើយក៏មិនទាន់ដឹងមានច្បាប់អនុញ្ញាតចេញពីខាងជំនាញណាដែរ។ប្រធានមន្ទីរបានបន្តថា ព្រោះបើមានការសុំច្បាប់ពីភាគីម្ចាស់ទីតាំងទៅថ្នាក់ខេត្តនោះ គឺរដ្ឋបាលខេត្តនិងកោះប្រជុំគណៈកម្មការចម្រុះ ដើម្បីចុះទៅការពិនិត្យទីតាំងថាតើអាចអនុញ្ញាតបានឬមិនបាន។ តែមកដល់ពេលនេះគឺមិនទាន់បានឃើញ លិខិតណាមួយមកដល់មន្ទីររ៉ែករណីបូមខ្សាច់នោះនៅឡើយទេ។ដូច្នេះនេះបើមានការបូបខ្សាច់មែន គឺមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយដែរ។គូសបញ្ជាក់ថា ដីព្រែក ស្ទឹង បឹងបួរ សមុទ្រ ព្រៃកោងកាង ព្រៃលិចទឹក ភ្នំ តំបន់អភិរក្ស ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ គឺត្រូវបានហាមជាដាច់ខាត មិនឱ្យបុគ្គលណាម្នាក់រុករានទន្រ្ទានយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនឡើយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *