ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនថៅកែដេប៉ូឈើនិងគូកនទៅតុលាការ

សៀមរាប៖សមត្ថកិច្ចសម្រេចបញ្ជូនថៅកែដេប៉ូឈើនិងគូកនទៅតុលាការនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២១នេះ បន្ទាប់ពីសាកសួរអស់រយៈពេល៣ថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបវបានឱ្យដឹងតាមទូរសព្ទ័ថា ថៅកែដេប៉ូឈើឈ្មោះ ស្រេង ប្រណី និងគូកនពីរនាក់ទៀតបានបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី៩ខែកក្កដានេះ ក្រោមបទចោទក្លែងឯកសារទិញលក់។តែបើតុលាការ រកឃើញថា មានបទល្មើសផ្សេងទៀតនោះ ជនសង្ស័យនិងអាចទទួលទោសតាមភាពជាក់ស្តែងបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃ៧ខែកក្កដាកន្លងទៅ សមត្ថកិច្ចបានចាប់លោកស្រេង ប្រណី ថៅកែដេប៉ូឈើ យីហោតាំង សុខនី និងគូកនពីរនាក់ ។ការចាប់ខ្លួនក្រោយពីរកឃើញឈើល្មើសច្បាប់ប្រភេទសុក្រំចំនួន១៧៤ដុំស្មើ៧,៧៤២ម៉ែត្រគូប ក្នុងដេប៉ូដែលស្ថិតនៅភូមិរលួសខាង លិច ឃុំរលួស ស្រុក ប្រាសាទបាគង ។ក្នុងប្រតិបត្តិការនោះ ដឹកនាំសម្របសម្រួលនិតិវិធីដោយ លោកថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *