ព័ត៌មានសង្គម

​ក្រុមការងារ​យុវជន​ចុះ​ផ្សព្វផ្សាយ​ពី​ការថែរក្សា​សុខភាព​និង​យក​សម្ភារ​ថវិកា​ទៅ​ផ្តល់ជូន​ពលរដ្ឋ​

​​ព្រះវិហារ​៖​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​បាន​ចុះ​ផ្សព្វផ្សាយ​ពី​ការថែរក្សា​សុខភាព​ដោយ​នាំយក​សម្ភារ​និង​ថវិកា​ទៅ​ផ្តល់ជូន​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​៦​គ្រួសារ​ក្នុង​ខេត្តព្រះវិហារ​កាលពីពេល​ថ្មីៗ​ក្នុង​ខែមេសា​ឆ្នាំ​២០២០​។​

​លោក​យុង គឹម​ហ៊ាន សមាជិក​យុវជន​ថ្នាក់កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន ខេត្តព្រះវិហារ​បាន​ដឹកនាំ​ក្រុមការងារ​យុវជន​គណបក្ស​ចុះ​ផ្សព្វផ្សាយ​ពី​ការថែរក្សា​សុខភាព​ការធ្វើ​អនាម័យ​និង​សម្អាត​ដៃ​ឱ្យបាន​ជាប់​ជាប្រចាំ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩​។​

​ក្នុង​នោះបាន​នាំយក​សម្ភារ​និង​ថវិកា​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​៦​គ្រួសារ​នៅ​ភូមិ​ប៉ាល​បាល​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​សម្ភារ​ដែល​បាន​ផ្តល់ជូន​ក្នុង​គ្រួសារ​នីមួយៗ​រួមមាន​៖​អង្ករ​,​មី​,​ត្រី​,​ទឹកត្រី​,​សាប៊ូម្សៅ​,​ទឹកបរិសុទ្ធ​,​និង​ថវិកា​ចំនួន​៥០.០០០​រៀល​៕ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *