សេដ្ឋកិច្ច

​ប្រធាន​មន្ទីរ​ប្រាប់​ពី​ការសង់​ស្ពាន​ឆ្ពោះទៅកាន់​តំបន់​ដែន​អភិរក្ស​ជំរក​សត្វ​ព្រៃភ្នំ​ត្នោត​

​ព្រះវិហារ​៖​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០២០​បានឱ្យដឹងថា​ក្រុមការងារ​បាននិងកំពុង​តែ​មមាញឹក​ផ្សា​ជួសជុល​ដែក​ស្ពាន​,​ផ្សា​ជើង​ទំរ​-​សរសរ​ស្ពាន​ដើម្បី​យកទៅ​ដំឡើង​ស្ពានដែក​ក្រាល​ឈើ​ដែលមាន​ប្រវែង​៤៨​ម៉ែត្រ​ឆ្ពោះទៅកាន់​តំបន់​ដែន​អភិរក្ស​ជំរក​សត្វ​ព្រៃភ្នំ​ត្នោត ។​

​លោក​សំលាង​ទ្រី ប្រធាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​បច្ចុប្បន្ននេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាននិងកំពុង​តែ​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ផ្សា​ជួសជុល​ដែក​ស្ពាន​ផ្សា​ជើង​ទំរ​-​សរសរ​ស្ពាន​។​ដើម្បី​យកទៅ​ដំឡើង​ស្ពានដែក​ក្រាល​ឈើ​ដែលមាន​ប្រវែង​៤៨​ម៉ែត្រ​ឆ្ពោះទៅកាន់​តំបន់​ដែន​អភិរក្ស​ជំរក​សត្វ​ព្រៃភ្នំ​ត្នោត​ស្ថិតក្នុង​ឃុំ​ស្ដៅ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​

ក្រោយ​ការរៀបចំ​រួច​យកមក​ដំឡើង​ត្រឹមតែ​៧​សប្តាហ៍​នឹង​រួចរាល់​ហើយ​គឺ​ស្ពានដែក​ក្រាល​ឈើ​ឆ្ពោះទៅកាន់​តំបន់​ដែន​អភិរក្ស​ជំរក​សត្វ​ព្រៃភ្នំ​ត្នោត​នឹង​រួចរាល់​នៅក្នុង​ខែឧសភា​ឆ្នាំ​២០២០​ខាងមុខនេះ​៕​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *