ព័ត៌មានសង្គម សន្តិសុខ

ផាកពិន័យ​យានយន្ត​ជាង​១១​ម៉ឺន​៥​ពាន់​គ្រឿងក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​៨៤​ថ្ងៃ

​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា៖ លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ៨៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា​ដល់​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០។​

យានយន្ត​ដែល​ត្រូវបានត្រួតពិនិត្យនិងផាកពិន័យសរុបចំនួន១១៥.៦៨០​គ្រឿង។ក្នុងនោះម៉ូតូមានចំនួន៨៥.៥៤៧​គ្រឿង​និង​រថយន្ត​មាន​ចំនួន ៣០.១៣៣​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៦.០១៥​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៤.១១៨​គ្រឿង​។

​លោក​បន្តថា​សម្រាប់​ការអនុវត្ត​ការ​រឹតបន្តឹង​ការ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​២៣​ខែកក្កដា​សមត្ថកិច្ច​ត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​ចំនួន​១.៣១១​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន​៩៩២​គ្រឿង​និង​រថយន្ត​មាន​ចំនួន ៣១៩​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៧៥​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៤៤​គ្រឿង​។

​បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​សម្រាប់​រថយន្ត​ភាគច្រើន​គឺ​ល្មើស​ល្បឿន​ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *