ព័ត៌មានទេសចរណ៍ សន្តិសុខ

​អ្នកទេសចរ​នៅជ្រោះ​ទឹកធ្លាក់​ក្បាលឆាយ​ឪពុក​ស្លាប់​កូន​រួច​ផុ​ត​ជីវិត​

ខេត្ត​ព្រះសីហនុ​៖​ឪពុក​ដឹង​ស្ថានភាព​មិនល្អ​ឃើញ​កូន​ចុះ​ហែល​ទឹក​លេង​រកកល​និង​លង់​ក៏​ចុះទៅ​នាំ​កូន​ឡើងគោក​វិញ​។​តែ​សំណាងអាក្រក់​ឪពុក​រូបនោះ​ក៏​រអិល​ជើង​បោក​ក្បាល​លើ​ផ្ទាំង​ថ្ម​បណ្តាលឱ្យ​ស្លាប់​ក្នុង​ល្អាង​ទឹក​ជ្រៅ​តែម្តង​។

​នេះ​ជា​សោកនាដកម្ម​លើ​គ្រួសារ​តូច​មួយ​ដែល​នាំ​ក្រុមគ្រួសារ​ទៅលេង​រមណីយ៍ដ្ឋាន​។​ករណីនេះ​កើតឡើង​នៅ​រមណីយ៍ដ្ឋាន​ទឹកជ្រោះ​ក្បាលឆាយ​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​សព​ជនរងគ្រោះ​ឈ្មោះ​ឈួន​ឈា​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​រោងចក្រ​ញ៉ូ​ស៊ីន​ក្រុម​៦​ភូមិ​១​សង្កាត់​១​ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បន្តថា​បុរសរងគ្រោះ​ដំបូង​បាន​ចុះទៅ​ជួយ​កូន​របស់ខ្លួន​ដែល​រកកល​លង់ទឹក​។​តែ​ចៃដន្យ​អាក្រក់​ក៏​ដួល​បោក​ក្បាល​ខ្លួនឯង​នឹង​ល្បាក់​ថ្ម​ធ្លាក់ទឹក​លង់​ស្លាប់​តែម្តង​។​ចំណែក​កូន​ជនរងគ្រោះ​មិនមាន​គ្រោះថ្នាក់​ទេ​៕​

Leave a Reply

Your email address will not be published. Required fields are marked *