សន្តិសុខ

​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​៣៤៩​នាក់​របួស​ជាង​១​ពាន់​នាក់​ក្នុង​រយៈពេល​៨៤​ថ្ងៃ​

ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៨៤​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ដល់​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០២០ បានកើត​ឡើង ៦៣៩​លើក​។

ស្លាប់​មនុស្ស​ចំនួន ៣៤៩​នាក់ របួស​ចំនួន ១.០១១​នាក់ ក្នុងនោះ​របួសធ្ងន់ ៥៨២​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៣ ខែកក្កដា កើតឡើង​ចំនួន ៦​លើក ស្លាប់ ៣​នាក់ របួស ៩​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ៦​នាក់​។​

​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាលឱ្យ​ស្លាប់​ចំនួន​៨១៦​នាក់​។​របួស​ចំនួន​២.៤៤៩​នាក់​របួសធ្ងន់​១.១២៣​នាក់​។​អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល​បាន​បន្តថា​មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី​បើកបរ​លើស​ល្បឿន​កំណត់​៣៣​ភាគរយ​មិន​គោរព​សិទ្ធិ​២៣​ភាគរយ​មិន​ប្រកាន់​ស្គាំ​១៤​ភាគរយ​វ៉ា​ជែង​១០​ភាគរយ​បត់​១០​ភាគរយ​ស្រវឹង​៦​ភាគរយ​កត្តា​យានយន្ដ​៤​ភាគរយ​និង​ងងុយ​១​ភាគរយ​។​

​បើ​ប្រៀបធៀប​ឆមាស​ទី​១​ឆ្នាំ​២០១៩​គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក​ស្មើ​២៥​ភាគរយ​(១.៦១៩/២.១៧១​លើក​)​ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧​ភាគរយ​(៨៦១/១.០៣៣​នាក់​)​និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤​ភាគរយ (២.៤៤៩/៣.២២៧​នាក់​)៕​

Leave a Reply

Your email address will not be published. Required fields are marked *