Featured សន្តិសុខ

ធ្លាក់ពីលើទូកបណ្តាលឱ្យលង់ទឹកស្លាប់នៅស្រុកសំបូរ

ក្រចេះ៖បុរសម្នាក់បើកទូកម៉ាស៊ីនក៏ធ្លាក់ទៅក្នុងទឹកទន្លេប៉ះនឹងស្លាបចក្របណ្តាលឱ្យស្លាប់នៅមុខវត្តព្រះវិហារធំសរសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ វេលាទៀបភ្លឺចូលថ្ងៃទី១៩ ខែមីនាឆ្នាំ២០២២។

មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ នុល ហាក់ អាយុ៥៥ឆ្នាំ នៅភូមិកែងប្រាសាទ ស្រុកសំបូរ ខេត្តក្រចេះ ។មុនកើតហេតុជនរងគ្រោះ បានបើកទូកម៉ាស៊ីន របស់ខ្លួនដើម្បីទៅរកទិញត្រីដូចសព្វដង។ពេលនោះ ស្រាប់តែបានធ្លាក់ពីលើទូកប៉ះនឹងស្លាបចក្រកាណូតរងរបួសត្រូវចំក្បាល បណ្តាលឱ្យបុរសនោះ លង់ទឹកស្លាប់តែម្តង ។

ក្រោយមកកម្លាំងនគរបាលជំនាញបាន ចុះទៅពិនិត្យសាកសពហើយបានបញ្ជាក់ថា ជនរងគ្រោះមានស្នាមរបួសត្រូវចំក្បាល។ ក្រោយពិនិត្យរួចក៏បាន ប្រគល់សពទៅក្រុមគ្រួសារយកធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *