ព័ត៌មានសង្គម សន្តិសុខ

ផ្ទុះអាវុធ៣គ្រាប់អះអាងថាបង្ក្រាបគ្រឿងញៀនធ្វើឱ្យពលរដ្ឋម្នាក់របួសធ្ងន់

ភ្នំពេញ៖មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ពីក្រុមស្លៀកពាក់ស៊ីវិល ដោយអះអាងថាជាកម្លាំងអគ្គស្នងការនគរបាលជាតិបង្ក្រាបបទល្មើសគ្រឿងញៀន បណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មានក្រុមស្លៀកស៊ីវិល​បានអះអាងថា ជាសមត្ថកិច្ច​នៃមន្ទីរប្រឆាំងគ្រឿងញៀន​បានបាញ់ចំនួន៣គ្រាប់ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ហើយពួកគេនាំគ្នាជិះរថយន្តគេចខ្លួនបាត់អស់។ហេតុការណ៍នោះបានកើតឡើងនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១ ខែមីនា។ជនរងគ្រោះឈ្មោះ មុំ សុខមៀន អាយុ២៨ឆ្នាំមុខរបរដើរទិញលក់អេតចាយ។មន្ត្រីដដែលបានបន្តថា ការផ្ទុះអាវុធខាងលើពីកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងអគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ។ប៉ុន្តែប្រភពនោះមិនបានបញ្ជាក់ថា មុនឈានការផ្ទុះអាវុធនេះផ្តើមចេញពីការបង្ក្រាបករណីអ្វីនោះទេគឺគ្រាន់ឱ្យដឹងថា បានកំណត់អត្តសញ្ញាណនិងសមត្ថកិច្ចដែលបានផ្ទុះអាវុធអស់ហើយ។ក្រោយមកកម្លាំងជំនាញកំពុងពិនិត្យកន្លែងកើតហេតុ និងសាកសួរប្រជាពលរដ្ឋប្រមូលព័ត៌មានបន្ថែមជុំវិញករណីខាងលើដើម្បីកំណត់មុខសញ្ញាឱ្យកាន់តែច្បាស់ដើម្បីបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *