សន្តិសុខ

ឃុំខ្លួនថៅកែខ្សាច់ចេញ សែកស្អុយអត់លុយ៤០ម៉ឺនដុល្លារ

ភ្នំពេញ៖នៅទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងភ្នំពេញ បានឃុំខ្លួនថៅកែដេប៉ូខ្សាច់ នៅភូមិសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធ រឿងចេញសែកស្អុយ អត់លុយប្រមាណ៤០ម៉ឺនដុល្លារ។

ជនជាប់ចោទជាថៅកែដេប៉ូខ្សាច់នោះឈ្មោះលាង សុង លី ភេទ ប្រុស ជាពាណិជ្ជករ និងជាថៅកែខ្សាច់ មាន ទីលំនៅ ផ្ទះលេខ ២៧ ផ្លូវ លេខ ២០ អឺ ភូមិ ត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ការឃុំខ្លួននេះបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងភ្នំពេញបានចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពោលគឺរឿងចេញ សែកស្អុយគ្មានសាច់ប្រាក់ប្រមាណជា៤០ ម៉ឺនដុល្លារ។

សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះលាង សុងលី តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូង ភ្នំពេញ។ចំណាត់ការនេះគឺផ្អែកតាមបណ្ដឹង របស់ ឈ្មោះតាំង ហ្គិចលៀងបានប្ដឹងពីរឿងជំពាក់ប្រាក់ប្រមាប្រមាណ ៤០ ម៉ឺនដុល្លារអាមេរិក និង បានចេញសែកក្នុងចំនួនខាងលើ ឲ្យទៅម្ចាស់បំណុល តែគ្មានសាច់ប្រាក់ពិតប្រាកដ។

ក្រោយពីចាប់ខ្លួននៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២១ ជនជាប់ចោទ ត្រូវបានបញ្ជូនទៅតំណាងអយ្យការដើម្បីសាកសួរ ហើយក្រោយមក ចៅក្រមស៊ើបសួរក៏បានចេះដីកាឃុំខ្លួនបណ្តោះអាសន្ន៕ដោយ៖ចឹកឡេង

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *