ព័ត៌មានសង្គម

អភិបាលខណ្ឌចំនួន៣ចុះសួរសុខទុក្ខនាំយកអំណោយនិងថវិកាជូនកងទ័ពព្រំដែន

ព្រះវិហារ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១អភិបាលខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញដែលមានលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ,លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ,និងលោកប្រាក់ ចាន់ណាប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វា,តំណាងលោក ឃ្លាំង ហួតអភិបាលខណ្ឌជ្រោយចង្វា។

គណៈប្រតិភូរសម្ព័ន្ធមេត្រី ខណ្ឌចំនួន៣បាន នាំយកអំណោយសម្ភារមួយចំនួន មកឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយវរសេនាតូចលេខ៣៩១ នៅក្នុងខេត្តព្រះវិហារ។ក្នុងឱកាសនោះលោកអភិបាលខណ្ឌទាំង៣ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនសមរភូមិមុខ។

គួរបញ្ជាក់ថា អំណោយ និងថវិការបស់អភិបាលខណ្ឌទាំង៣ ដែលត្រូវចែកជូនកងទ័ពរួមមាន គ្រួសារទ័ព ១៩១គ្រួសារ ក្នុង១គ្រួសារទទួលបាន មី១កេស ថវិកា ១០០.០០០រៀល ។ សម្រាប់លោកមេបញ្ជាការវរសេនាតូចម្នាក់ទទួលបាន ៥០០.០០០រៀល,ជូនមេបញ្ជាការរង ៥នាក់ ក្នុង១នាក់ ទទួលបាន ៣០០.០០០នាក់,មេបញ្ជាការ(គ) ៤នាក់ម្នាក់ទទួលបាន ២០០.០០០រៀល,មេបញ្ជាការ(ខ) ៣នាក់ ក្នុងម្នាក់ទទួលបាន ២០០.០០០រៀលផ្ដល់ជូនថវិកា សម្រាប់វរសេនាតូចចំនួន៣.៤០០.០០០រៀល,ម៉ាស់, ជេលលាងដៃ អាល់កុល, សាប៊ូដុសខ្លួន និងថ្នាំ ប៉ារ៉ាសេតាមុល ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *