Featured សន្តិសុខ

តុលាការមិនឱ្យអតីតផ្កាយ២យោធាវាយស្រ្តីនៅក្រៅឃុំ

ភ្នំពេញ៖តុលាការកំពូលនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាបានបដិសេធការសុំនៅក្រៅឃុំរបស់អតីតផ្កាយ២យោធាឈ្មោះសូយ ចាន់សឿន និងបន្តឃុំខ្លួនដដែល ។មន្ត្រីបញ្ជាក់ដោយរំលឹកថា  អតីតយោធាផ្កាយ២ឈ្មោះ សូយ ចាន់សឿន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ ពាក់ព័ន្ធប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីឈ្មោះឌួង ហេម៉ាលីស តាមដីការបស់តុលាការ ខេត្តកំពង់ស្ពឺ។

អតីតយោធារូបនេះ ជាប់ចោទពីបទ «ហិង្សាដោយចេតនា ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅ។មន្ត្រីបានបន្តថា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ត្រូវតុលាការភ្នំពេញបង្គាប់ឱ្យនាំខ្លួនមកសាកសួរក្នុងសំណុំរឿង « ប្ដឹងបរិហារបង្កាច់កេរ្ត៍ » ប្រព្រឹត្តនៅភ្នំពេញ ដោយមានឈ្មោះ កើត ខេង ជាដើមបណ្ដឹងរដ្ឋប្បវេណី ។

កាលពីល្ងាចថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១សភាស៊ើបសួរសាលាឧទ្ធរណ៍បានបដិសេធការ សុំនៅក្រៅឃុំរបស់អតីតយោធា ផ្កាយ២ រូបនេះដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅខេត្តកំពង់ស្ពឺ។នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១តុលាការកំពូលបានបដិសេធការសុំនៅក្រៅឃុំរបស់ ឈ្មោះសូយ ចាន់សឿន និងបន្តឃុំខ្លួនដដែល។

នៅក្នុងបន្ទប់សវនាការជនត្រូវចោទ ឈ្មោះសូយ ចាន់សឿន  បានលើកឡើងថា មូលហេតុនៃ ការសុំនៅក្រៅឃុំគឺខ្លួនបានដាក់ប្រាក់តម្កល់ចំនួន៥.០០០ដុល្លារ ដោយមានអាស័យដ្ឋាន ច្បាស់លាស់ និងចូលខ្លួនតាមដីកាកោះហៅរបស់តុលាការគ្រប់ពេលវេលា៕ដោយ៖

rsc

Leave a Reply

Your email address will not be published. Required fields are marked *