ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

ក្រុង​កំពង់ចាម​ជា​គោលដៅ​ភ្ញៀវទេសចរ​តាម​នាវា​ឈប់​សំចត​ឆ្ពោះទៅ​តំបន់​រមណីយដ្ឋាន​នានា​

កំពង់ចាម​៖​ទន្លេមេគង្គ​ក្រុង​កំពង់ចាម​បានក្លាយ​ជា​គោលដៅ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​តាម​កប៉ាល់​មក​ឈប់​សំចត​ដើម្បី​ធ្វើដំណើរ​បន្ត​តាម​រថយន្ត​ឆ្ពោះទៅកាន់​ទស្សនា​តំបន់​កម្សាន្ត​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​,​តំបន់​ទេសចរណ៍វប្បធម៌​និង​សាសនា​។​

ពេល​រាត្រី​ភ្ញៀវ​វិល​ត្រឡប់មក​សម្រាក​នៅតាម​កប៉ាល់​ចត​នៅ​កំពង់ផែ ឬ​បោះ​យុទ្ធ​ការ​នៅ​កណ្តាលទន្លេ​គ្រប់​រដូវ​។​នេះ​ជាការ​លើកឡើង​របស់លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​ថ្លែង​នៅក្នុង​ជំនួប​សវនាការ​ជាមួយ​សេនានុព័ន្ធ​យោធា​បរទេស​មកពី​បណ្តា​ប្រទេស​ចំនួន​១៤​នៅក្នុង​សាលាខេត្ត​នេះ​កាលពី​រសៀល​ថ្ងៃទី​១១​ខែកុម្ភ​:​ឆ្នាំ​២០២០​។​

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ខេត្តកំពង់ចាម​មិនទាន់​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍​។​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ខេត្ត​ផ្សេងទៀត​ដែលមាន​ប្រាំ​ង្គ​ប្រាសាទបុរាណ​ល្បីៗ​ដែល​ជាប់​ចំណាត់ថ្នាក់​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​យ៉ាងណាក៏ដោយ​។​ប៉ុន្តែ​យើង​កំពុង​រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន​បន្ថែមទៀត​។​

​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍​ទៀតថា​ទោះយ៉ាងណា​យើង​មាន​គោលដៅ​ទេសចរណ៍​សម្រាប់​ក្រុង​កំពង់ចាម​នេះ​។​ដែល​បាននិងកំពុង​ស្រូប​បាន​នូវ​ភ្ញៀវ​នូវ​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​តាម​កប៉ាល់​មកពី​បណ្តា​ប្រទេស​ហ្វី​ពិន ប្រទេស​ឥណ្ឌូនេស៊ី​ឆ្លងកាត់​ប្រទេស​វៀតណាម​មកលេង​ក្រុង​កំពង់ចាម​តែម្តង​។​
លោក​បាន​មានប្រសាសន៍​បន្តថា​ភ្ញៀវ​ទាំងនោះ​បាន​ឈប់​សំចត​កប៉ាល់​នៅ​កំពង់ផែ​ក្រុង​នេះហើយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សាសនា​វប្បធម៌​ដូចជា​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ និង​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី ក្នុងស្រុក​កំពង់សៀម​។​

​លោក​ស៊ាន​សុ​គុន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១២​កុម្ភ​:​ថា​ពិត​ជាមាន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ដោយ​កប៉ាល់​មក​ឈប់​សំចត​នៅ​កំពង់ផែ​ក្នុង​ក្រុង​កំពង់ចាម​ពិតប្រាកដ​មែន​។​ដោយ​ភ្ញៀវ​បរទេស​ធ្វើដំណើរ​តាម​កប៉ាល់​គឺ​មកជា​កញ្ចប់​របស់​ក្រុមហ៊ុន​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​កប៉ាល់​បានមក​ឈប់​នៅ​កំពង់ផែ​គឺ​ភ្ញៀវ​បានធ្វើ​ដំណើរ​តាម​រថយន្ត​របស់​ក្រុមហ៊ុន​ដដែល​ទៅកាន់​ទី​កម្សាន្ត​ជា​តំបន់​ទេសចរណ៍​របស់​ខេត្តកំពង់ចាម​និង​មួយចំនួន​ទៅកាន់​រមណីយដ្ឋាន​ខេត្ត​ដទៃ​ឬក៏​ទៅកាន់​ខេត្តសៀមរាប​។​លុះ​ដល់ពេល​ល្ងាច​ភ្ញៀវ​ទាំង​នោះបាន​វិញ​ត្រឡប់មក​ស្នាក់​នៅលើ​កប៉ាល់​វិញ​។​ដោយ​ខ្លះ​ចត​នៅ​កំពង់ផែ​ជាប់​ច្រាំង​និង​ខ្លះទៀត​ចេញទៅ​បោះ​យុទ្ធ​ការ​នៅ​កណ្តាលទន្លេ​។​
​លោក​សុ​គុន​បាន​បន្តថា​យើង​លោក​ពុំបាន​ដឹង​ពី​តួលេខ​ភ្ញៀវ​បរទេស​តាម​កប៉ាល់​ប្រចាំថ្ងៃ​តែបើ​ក្នុង​មួយខែ​ក្នុង​ចន្លោះ​ប្រមាណ​ពី​៦០០​ទៅ​១.០០០​នាក់​។​ដោយ​ភ្ញៀវ​បរទេស​តាម​កប៉ាល់​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តកំពង់ចាម​គឺ​បានធ្វើ​ដំណើរ​មក​ឈប់​សំចត​នៅ​ក្រុង​កំពង់ចាម​នេះ​ពេញ​មួយឆ្នាំ​ទាំង​រដូវប្រាំង​និង​រដូវវស្សា​តែម្តង​៕​សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *