សន្តិសុខ

បញ្ជូនស្ត្រីថៃម្នាក់ទៅតុលាការពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ព្រះសីហនុ៖កម្លាំងនគរបាលក្រុងព្រះសីហនុនៅថ្ងៃទី៩ ខែធ្នូបានបញ្ជូនស្ត្រីជនជាតិថៃម្នាក់ទៅតុលាការពាក់ព័ន្ធបទល្មើសគ្រឿងញៀន។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀនក្រុងព្រះសីហនុកាលពីថ្ងៃទី៧ ខែធ្នូបានទទួលស្ត្រីសង្ស័យម្នាក់ពីសន្តិសុខ ឆាយណាថោន ពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅភូមិ​៦​ សង្កាត់​លេខ​៤ ខេត្តព្រះសីហនុ។

ស្ត្រីរូបនោះឈ្មោះ Buntharik MumthuleePrem ជនជាតិ​ថៃ​ជាអ្នកបម្រើការខារ៉ាអូខេ ក្នុង សង្កាត់លេខ៤ ខេត្តព្រះសីហនុ​ មានស្រុកកំណើត​នៅប្រទេសថៃ។វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យសារធាតុញៀន​ចំនួន២កញ្ចប់ និងទូរសព្ទ ១គ្រឿង ។បច្ចុប្បន្នស្ត្រីសង្ស័យត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *