ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនមន្ត្រីនគរបាលម្នាក់និងបក្ខពួកពីបទបាញ់បោះសេរី

កណ្តាល៖តុលាការខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី២ ខែមករាបានចេញដីកាឃុំខ្លួនជនសង្ស័យ២នាក់ដាក់ពន្ធនាគារពីបទ“កាន់កាប់អាវុធខុសច្បាប់និងបាញ់បោះសេរី”។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ជាមន្ត្រីនគរបាលនិងបក្ខពួកត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីផឹកស៊ីស្រវឹងហើយបានយកកាំភ្លើងបាញ់បោះសេរីចំនួន២គ្រាប់ដែលបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ។

ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅម្តុំស្ថានីយប្រេងមួយក្នុង ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។ក្រោយកើតហេតុផ្នែកជំនាញបានចុះចាប់ជនសង្ស័យឈ្មោះផាន់ ហ៊ុយហាក់ អាយុ២៦ឆ្នាំជានគរបាលតែមិនបានបញ្ជាក់អង្គភាពទេ។ជននេះនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងឈ្មោះម៉ៅ ជីវិនអាយុ៣២ឆ្នាំជាអាជីវករនៅ ខណ្ឌទួលគោក។ក្នុងនោះដកហូតរួមមានរថយន្តម៉ាកLexus RX400hផ្លាកលេខ ភ្នំពេញ 2AB-5368 និងកាំភ្លើងខ្លីមូយដើម៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *