សន្តិសុខ

បញ្ជូនខ្លួនសង្ស័យ២នាក់ពាក់ព័ន្ធរឿងលួចម៉ូតូទៅតុលាការ

បន្ទាយមានជ័យ៖កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ២ នាក់ជាប់ពាក់ព័ន្ធលួចម៉ូតូទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថា កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវរហូតឈានដល់ចាប់ជនសង្ស័យ២នាក់នៅម្តុំកាស៊ីណូហ្គោឌិន ក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភ: ។

ជនសង្ស័យឈ្មោះ ឌឿ ម៉ារ៉ាថុង  អាយុ២៣ឆ្នាំនៅមណ្ឌល៣ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ឈ្មោះ យ៉ន ប៊ុនធឿន ហៅខួច អាយុ១៧ឆ្នាំនៅមណ្ឌល៨ ក្រុងប៉ោយប៉ែត ។ក្នុងនោះដកហូតម៉ូតូ២គ្រឿងម៉ាកហុងដាស៊ូម័រអ៊ិចនិងម៉ាកស្កុបពី។

កម្លាំងកងរាជអាវុធហត្ថបានប្រគល់ម៉ូតូ២គ្រឿងដែលលួចនៅកន្លែងផ្សេងគ្នាឱ្យជនរងគ្រោះជាម្ចាស់ដើមវិញនិងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនជនជនសង្ស័យ២នាក់ទៅតុលាការ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *