ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចព្រំដែនទទួលពលករខ្មែរ១៧៥នាក់ចូលមកកម្ពុជាវិញ

បាត់ដំបង៖កម្លាំងនគរបាលការពារព្រំដែន បានទទួលពលករខ្មែរចំនួន១៧៥នាក់ដែលបានវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ។កងយោធពលខេមរភូមិន្ទ,នគរបាលប៉ុស្តិ៍និងក្រុមគ្រូពេទ្យបានទទួលពលករខ្មែរចំនួន១៧៥នាក់នោះនៅច្រកអូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២។

មន្ត្រីនគរបាលបានឱ្យដឹងថា ពលរដ្ឋបានឆ្លងដែនចូលទៅស៊ីឈ្នួលធ្វើពលករនៅស្រុកថៃយូរខែមកហើយ។ការវិលត្រឡប់មកប្រទេសខ្លួនវិញពេលនេះមានចំនួន ១៧៥នាក់ ស្រី ៦៩នាក់ ក្មេង ២៩នាក់។ពេលមកដល់កម្ពុជាវិញ សមត្ថកិច្ចបានសាកសួរ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ដោយ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស។ជាមួយនេះគ្រូពេទ្យបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ១៤នាក់ ទើបអនុញ្ញាតឱ្យត្រឡប់ទៅភូមិស្រុករៀងៗខ្លួនវិញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *