ព័ត៌មានសង្គម

អភិបាលខេត្តកំពង់ចាម ផ្តល់ថវិកាជូនគណៈកម្មការផលិតរឿងភាគ

កំពង់ចាម៖ដើម្បីជាការលើកស្ទួយដល់វិស័យសិល្បៈភាពយន្តខ្មែរឱ្យទទួលបានការគាំទ្រ និងល្បីរន្ទឺនៅឆាកជាតិ និងអន្តរជាតិ ។ជាពិសេសដើម្បីជម្រុញឱ្យការផលិតនូវរឿងភាគដ៏ល្បីល្បាញមួយដែលដកស្រង់ចេញពីប្រវត្តិពិតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា។

“សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន”  ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ គឺជាអគ្គមគ្គុទេសក៍ឯក និងជាបិតាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

នៅរសៀល  ថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២២ឯកឧត្ដមអ៊ុន  ចាន់ដា អភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធចុះជួបសំណេះសំណាលជាមួយគណៈកម្មការផលិតរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ។ស្ថិតនៅក្នុងបរិវេណវត្តកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម និងបានផ្ដល់ថវិកាឧបត្ថម្ភ ចំនួន ៤០ លានរៀល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *