Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បើកសវនាការជនជាប់ចោទ១១នាក់លើ៣ជាតិសាសន៍រឿងគ្រឿងញៀនជាង៤៤គីឡូក្រាម

ភ្នំពេញ៖តុលាការភ្នំពេញព្រឹកថ្ងៃទី២២ ខែធ្នូនេះបានបើកសវនាការជំនុំជម្រះលើជនជាប់ចោទចំនួន១១នាក់ខ្មែរ-វៀតណាម-ថៃពាក់ព័ន្ធគ្រឿងញៀនជាង៤៤គីឡូក្រាមតែលើកពេលទៅថ្ងៃទី៥ ខែមករាឆ្នាំ២០២៣វិញ។សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ដល់១៥ ខែកក្កដា ឆ្នាំ២០២២កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក១បានស្រាវជ្រាវនិងបង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥គោលដៅផ្សេងគ្នាក្នុងរាជធានីភ្នំពេញនិងខេត្តបន្ទាយមានជ័យ។ក្នុងនោះឃាត់ខ្លួនជនសង្ស័យ៣ជនជាតិមានខ្មែរ-វៀតណាម-និងថៃចំនួន១១នាក់។ប្រតិបត្តិការនោះដែរសមត្ថកិច្ចចាប់បានវត្ថុតាងគ្រឿងញៀនច្រើនប្រភេទសរុបទាំងអស់ទម្ងន់៤៤គីឡូ ៩១៦ក្រាម។ជាមួយធម្យោបាយសម្ភារ-រថយន្ត២គ្រឿង-ម៉ូតូ២គ្រឿង-អាវុធខ្លី១ដើម-គ្រាប់បែក ១គ្រាប់-ជញ្ជីងថ្លឹង៣គ្រឿង-និងទូរសព្ទ៧គ្រឿង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *