ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

កងកម្លាំងការពារព្រំដែនទទួលពលរដ្ឋជាង១០០នាក់ចូលកម្ពុជាវិញ

បាត់ដំបង៖កងកម្លាំងការពារព្រំដែនកម្ពុជា-ថៃមានយោធានិងនគរបាលកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១២ បានទទួលប្រជាពលរដ្ឋចំនួន១៣៣នាក់ចូលមកកម្ពុជាវិញ។

លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកបានឱ្យដឹងថា កម្លាំងនគរបាល សហការជាមួយ កងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យបានទទួលពលរដ្ឋវិលត្រឡប់មកស្រុកវិញ ។ក្នុងនោះភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋចំនួន ១៣៣នាក់ នោះមានស្រី ៥១នាក់ ក្មេង ២៤នាក់។សមត្ថកិច្ចបានសាកសួរ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល  -អវិជ្ជមានកូវីដ-១៩ ទាំងអស់ -ពលករចំនួន ៤៩នាក់ ស្រី ១៥នាក់ ក្មេង ៧នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *