ព័ត៌មានសង្គម

​អគារ​ក្រសួង​រៀបចំ​ដែនដី​ថ្មី​កម្ពស់​៥​ជាន់​រចនាបទ​ខ្មែរ​បើក​ការដ្ឋាន​សាងសង់​

ភ្នំពេញ​៖​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​កម្ពស់​៥​ជាន់ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់​ក្ងាន​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​ការ​សាសង់​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមករា​ឆ្នា​២០២០​។​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អញ្ជើញ​ដឹកនាំ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ ។​

អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ថ្មី​នឹង​សាងសង់​ក្នុង​កម្ពស់​៥​ជាន់​នៅលើ​ផ្ទៃដី​ទំហំ​៣​ហិកតា​មាន​ផ្ទៃក្រឡា​សំណង់​សរុប​៤៩.៣៨៩​ម៉ែត្រក្រឡា​។​ក្រឡា​ផ្ទៃ​ប្រើប្រាស់​សរុប​ប្រមាណ ២៦.៥៦៧​ម៉ែត្រក្រឡា​មាន​ផលធៀប​ក្រឡា​ផ្ទៃ​បាត​សំណង់​៣២.៥៣​ភាគរយ​។​

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បញ្ជាក់ថា​អគារ​ថ្មី​នេះ​នឹង​រៀបចំ​ឱ្យមាន​ចំណតរថយន្ត​ប្រមាណ​៥០​កន្លែង​ដោយសារ​អគារ​ក្រសួង​រៀបចំ​ដែនដី​សព្វ​ថៃ្ង​ខ្វះ​ចំណត​បង្ក​ការលំបាក​ដល់​ការ​ធើ្វ​ដំណើរ​។​

​អគារ​ទីស្តីការ​ថ្មី​នេះ​នឹងមាន​សាល​បដិសណ្ឋារកិច្ច​,​អាហារ​ដ្ឋា​ន​សម្រាប់​មន្ត្រី​បុគ្គលិក​និង​លម្ហ​សួន​កណ្តាល​អគារ សាលប្រជុំ​តូចៗ មាន​៣០០​នាក់ ១៥០​នាក់​និង​សាល​សន្និបាត​ចំណុះ ១៥៨៤ នាក់​។ ក្នុងនោះ​មាន​កន្លែង​តម្កល់​ឯកសារ​សុរិយោដី និង​រដ្ឋបាល សាល​បច្ចេកវិទ្យា​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ បន្ទប់​សិក្សា​បណ្តុះ​ប​ណា្ត​ល​វិ​ជា្ជ​ជីវៈ​បណ្ណាល័យ កន្លែង​កីឡា​។​

​ប្រភព​ក្រសួង​រៀបចំ​ដែនដី​បានឱ្យដឹងថា​អគារ​ទីស្តីការក្រសួង​ថ្មី​នេះ​គ្រោង​នឹង​សាងសង់ឡើង​តាម​រចនាបថ​ខ្មែរ​រចនា​លម្អ​ដោយ​បុស្បុក​ប្រាំពីរ​ថ្នាក់​ដំបូល​ហោជាង​មុខដាច់​ប្រកបដោយ​ក្បូរក្បាច់​ពិពិត​វិចិត្រ​រចនា​ដែល​ក្រុមការងារ​ប្រមូលផ្តុំ​សិក្សា​ចង់​លើកស្ទួយ​នូវ​សា្ន​ដៃ​លម្អ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​។​ដោយឡែក​ប្លង់​បាត​មាន​លម្ហ​សួន​ក្នុង​អគារ​។​

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ចាត់ទុកថា​សំណង់​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ​និង​ទម្រង់​ស្ថាបត្យកម្ម​ខ្មែរ​ក្នុងសម័យ​តេ​ជោ​ដែល​ប​ងា្ហ​ញ​ពី​សន្តិភាព​ស្ថិរភាព​ការវិវឌ្ឍ​និង​សង្គ្រោះ​សំណង់​ប្រភេទ​នេះ​ឱ្យ​រស់​ឡើងវិញ​ជា​សំណង់​របស់​រដ្ឋ​ទុកត​ជំនាន់​។​

​សូមជម្រាបថា​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​សព្វ​ថៃ្ង​មិនមាន​ការដោះដូរ​ឬ​លក់​ទេ​គឺ​នឹងត្រូវ​រាជរដ្ឋាភិបាល​ប្រគល់ឱ្យ​មន្ទីរ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​រាជធានី​វិញ​៕​សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *