សន្តិសុខ

​នារី​២​នាក់​ដែល​លិច​ទូក​ក្នុង​ទន្លេមេគង្គ​រកឃើញ​សាកសព​ហើយ​

កណ្តាល​៖​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ស្រុក​មុខកំពូល​បានឱ្យដឹង​នៅ​យប់​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​ថា​នារី​២​នាក់​ដែល​លិច​ទូក​ក្នុង​ទន្លេមេគង្គ​ពេលដែល​ទៅលេង​កោះ​ស្នេហា​ជិះ​លើស​ចំណុះ​នោះបាន រកឃើញ​សាកសព​ហើយ​។​

សាកសព​ដែល​រកឃើញ​មានឈ្មោះ​យឿ​ង​ស្រី​ពេជ្រ​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ក្រឡុក​ស្រា​មាន​ទីលំនៅ​ភូមិ​ឃ្លាំង​សាំង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​ម្នាក់ទៀត​ឈ្មោះ​ស្រី​ណា​ភេទ​ស្រី​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ខ័​ណ្ឌ​ឫស្សីកែវ​រាជធានី​ភ្នំពេញ​។​

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០២០​នារី​ទាំង​២​នាក់​ក្នុងចំណោម​ច្រើន​នាក់​បាន​ជិះទូក​ទៅលេង​កោះ​ស្នេហា​ចៃដន្យ​អាក្រក់​លិច​ទូក​ក្នុង​ទឹកទន្លេ​បាន​ស្លាប់​តែម្តង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ពាម​ឃុំ​រការ​កោង​១​ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា​នៅ​ថ្ងៃកើតហេតុ​មាន​មនុស្ស​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​យក​ទូក​មក​ជិះ​លេង​បម្រុង​ឆ្លងទៅ​លេង​កោះ​ស្នេហា​។​ប៉ុន្តែ​ជិះ​ចេញ​បាន​ប្រហែល​១០​ម៉ែត្រ​ទូក​ក៏បាន​លិចទៅ​ក្នុង​ទឹក​បណ្ដាលឱ្យ​បាត់​មនុស្ស​២​នាក់​តែម្តង​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *