ព័ត៌មានសង្គម សន្តិសុខ

ទឹកភ្លៀងហូរច្រោះបាក់ទំនប់នៅលើខ្នងភ្នំដងរែកនិងដាច់ផ្លូវជាច្រើនកន្លែងនៅខេត្តព្រះវិហារ

ព្រះវិហារ៖ភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះបានហូរច្រោះបណ្តាលឱ្យទំនប់ទឹកមួយនៅលើខ្នងភ្នំដងរែកស្រុតបាក់ទាំងស្រុងនិងផ្លូវមួយចំនួនក៏បានដាច់ ជាច្រើនកន្លែងផងដែរ។

លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ បានឱ្យដឹង នៅថ្ងៃទី២១ ខែសីហានេះថា ទំនប់ទឹក“អន្លង់ក្រពើ” បានច្រោះបាក់ទាំងស្រុងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ក្រោយមកកម្លាំងបាននិងកំពុងខិតខំដើម្បីទប់ទំនប់មួយចំនួនទៀត នៅលើខ្នងភ្នំដងរែក ដែលភ្លៀង កំពុងហូរកាត់ពីលើខ្នងទំនប់។ជាមួយនោះទឹកបានហូរច្រោះផ្លូវបេតុងឡើងភ្នំតាងោលជាច្រើនកន្លែង ដោយកន្លែងខ្លះបាក់ កន្លែងខ្លះច្រោះ និងកន្លែងខ្លះទៀត បាក់ដីធ្លាក់ដុំថ្មសង្កត់លើផ្លូវ មិនអាចធ្វើដំណើរបានឡើយ។ជាមួយគ្នានេះ លោកនាយសេនាធិការ ក៏បានអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងអូរគ្រោង និងតំបន់ដែលងាយរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត បង្កើនការប្រុងប្រយ័ត្ន ចៀសវៀងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ៕ដោយ សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *